vil logo

  • English (UK)
  • Khmer (KH)
  • ទំព័រដើម
  • អំពីយើង
  • ម៉ាក
    • BRIONI
    • Bang and Olufsen
    • Bottega Veneta
    • Clarins Skin Spa
    • CHRISTOFLE
    • CANALI
    • Frette
    • Hugo Boss
    • Jimmy Choo
    • L'Occitane en Provence
    • Poltrona Frau
    • Roberto Cavalli
    • Salvatore Ferragamo
    • Stefano Ricci
    • Santoni
  • ព្រឹត្តិការណ៍
    • ការលក់បំណាច់ឆ្នាំ ២០១៩
    • ការបើកសម្ពោធ ហាងទីមួយរបស់ Brioni នៅកម្ពុជា - ២១ មិនា ២០១៥
    • ការបើកសម្ពោធ ហាងទីមួយរបស់ Hugo Boss នៅកម្ពុជា - ៦ មិនា ២០១៥
    • រីករាយទិវាកុមារអន្តរជាតិ - ១ មិថុនា ២០១៥
    • ការបើកសម្ពោធហាងថែរក្សាសម្រស់ ក្លារិនស៍- ២២ ខែមករា ឆ្នាំ២០១៦
    • L'OCCITANE បានបើកសម្ពោធហាងលក់ ជាផ្លូវការនៅអគារវឌ្ឍនៈ - ២៩ កញ្ញា​ ២០១៤
    • LONGCHAMP បើកសម្ពោធហាងលើកដំបូង របស់ខ្លួននៅក្នុងប្រទេសកម្ពុជា - ២ ខែមេសា ២០១៥
    • កម្មវិធីគ្មានអ្វីត្រូវបិទបាំង - ១០ ឧសភា ២០១៥
  • ទំនាក់ទំនង
  • ការងារ

  • BRIONI
  • Bang and Olufsen
  • Bottega Veneta
  • Clarins Skin Spa
  • CHRISTOFLE
  • CANALI
  • Frette
  • Hugo Boss
  • Jimmy Choo
  • L'Occitane en Provence
  • Poltrona Frau
  • Roberto Cavalli
  • Salvatore Ferragamo
  • Stefano Ricci
  • Santoni

News & Events

  • CELEBRATE YEAR-END
  • ទិញ១ ថែម១ ក្នុងឱកាសថ្ងៃ SINGLES’ DAY
  • FINAL CALL MID-YEAR CELEBRATION 2019
  • អាគារ​វឌ្ឍន:​កាពីតាល​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​យ៉ាង​អធិក​អធម​អបអរសាទរ​ឆ្នាំ​ថ្មី ​២០១៨
  • អគារវឌ្ឍនៈកាពីតាល ចូលរួមអបអរសាទរយុទ្ធនាការត្បាញក្រមាខ្មែរដែលវែងបំផុតនៅក្នុងពិភពលោក
  • កម្មវិធីមូលនិធិ LOVE FOR CHARITY - ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៦
погода Донецке
купить регистратор
21 កក្កដា2015

L'OCCITANE បានបើកសម្ពោធហាងលក់ ជាផ្លូវការនៅអគារវឌ្ឍនៈ - ២៩ កញ្ញា​ ២០១៤

 

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • Image 01
  • Image 02
  • Image 03
  • Image 04
  • Image 05
  • Image 06
  • Image 07
  • Image 08
  • Image 09
  • Image 10

 

ថ្ងៃទី២៩ ខែ កញ្ញា​ ឆ្នាំ២០១៤


L'Occitane ផលិតផលថែរក្សា សម្រស់  ម៉ាកល្បីលំដាប់ពិភពលោក បាន បើកសម្ពោធហាងលក់ជាផ្លូវការនៅអគារវឌ្ឍនៈ

ក្រុមហ៊ុនវឌ្ឍនៈ អ៊ីនវេសមែន បានទទួលស្វាគមន៍ភ្ញៀវកិត្តិយស ដែលបានចូលរួមកម្មវិធីសម្ពោធហាង L’Occitane ( ឡុកស៊ីតាន) ដែលជាផលិតផលថែរក្សាសម្រស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ប្រទេសបារាំង ប្រចាំនៅកម្ពុជានៅអគារវឌ្ឍនៈ យ៉ាងកក់ក្តៅ កាលពីថ្ងៃ ២៩ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ។


 
វត្តមានភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមាន លោក Andre Hoffmann នាយកក្រុមហ៊ុន L'Occitane អាស៊ីប៉ាស៊ីហ្វិក  កញ្ញា សំអាង លក្ខិណា នាយកអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រុមហ៊ុន Vattanac Investment និង លោកសំអាង វឌ្ឍនៈ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Vattanac Investment ។

 

បន្ទាប់ពីពិធីកាត់ខ្សែបូ ក្រោមអធិបតី លោក សំអាង វឌ្ឍនៈ  កញ្ញា សំអាង លក្ខិណា និងលោក Andre Hoffmann រួចមក ភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់បន្តទស្សនាការតាំងបង្ហាញ ផលិតផល ថែរក្សាស្បែកជាច្រើនប្រភេទដែល មានចាប់តាំងពីក្បាលរហូតដល់ចុងជើងពី L’Occitane ។ ក្នុងឱកាសដ៏ពិសេសនេះ ភ្ញៀវទាំងអស់ក៏បានរីករាយជាមួយនឹងការថតរូប របាំជូនពរ និងកម្មវិធីចាប់ឆ្នោតផងដែរ ។

 

កញ្ញា សំអាង លក្ខិណា បានលើកឡើងថា៖ « វាគឺជារឿងដ៏រំភើបរីករាយរបស់យើង ក្នុងការបើកសម្ពោធហាង L'Occitane នៅអគារវឌ្ឍនៈ ហើយនេះគឺជាទីតាំងដ៏ល្អបំផុត ដើម្បីទទួលបានបទពិសោធន៍ពី ផលិតផល L'Occitane ដ៏ល្អឯក ក៏ដូចជាប្រពៃណីនៃភាពស្រស់ស្អាត ពីតំបន់ Provence នៃប្រទេសបារាំង។ បច្ចុប្បន្ននេះ ហាង L'Occitane en Provence មានសាខាជាង ៥០០ ហាង នៅទ្វីបអាស៊ី និងរាប់ពាន់ហាងទៀត នៅទូទាំងពិភពលោក»។

 

កញ្ញា សំអាង លក្ខិណា បានសម្តែងនូវអារម្មណ៍រំភើបរបស់ខ្លួន ដែលបានឃើញផលិតផល ថែរក្សាសម្រស់ ដ៏ល្បីល្បាញមួយនេះ នាំចូលមកកាន់ប្រទេសកម្ពុជាថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលមានហាង L'Occitane en Provence ក្នុងប្រទេសកម្ពុជា។ នេះគឺជាសាខាទីពីររបស់ហាង  L'Occitane បន្ទាប់ពីសាខាទីមួយរបស់យើង បានបើកដំណើរជាផ្លូវការពីខែកក្កដា ឆ្នាំ ២០១៤ នៅផ្សារទំនើបអ៊ីអន។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាអតិថិជននឹងរីករាយជាមួយនឹងគុណភាពដ៏ល្អឯករបស់ផលិតផលនេះ ហើយចាប់ចិត្តជាមួយនឹងរឿងរាវពិត ដែលបានភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។ ផលិតផលម៉ាកនេះនឹងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អតិថិជននៅក្នុងកម្ពុជាជាក់ជាពុំខាន»។

 

ក្រុមហ៊ុន L'Occitane en Provence ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៦ ដោយលោក Olivier Baussan មកពីទីក្រុង Manosque ប្រទេសបារាំង។ ដោយសារតែចំណង់ចំណូលចិត្តរបស់លោកចំពោះធនធានធម្មជាតិ ដែលមានតម្លៃកាត់ថ្លៃពុំបាននោះ លោកបានដាំផ្កា Lavender Shea Butter និង Verbena ដែលមានគុណភាពល្អដាច់គេ ដើម្បីបង្កើតសិប្បកម្មផលិតផលថែរក្សាស្បែក ផលិតផលថែរក្សារាងកាយ និងក្លិនក្រអូបផ្សេងៗ ដែលបច្ចុប្បន្នត្រូវបានគេនិយមចូលចិត្ត នៅទូទាំងពិភពលោក។ មកដល់ថ្ងៃនេះ គ្រប់ផលិតផល L'Occitane សុទ្ធតែចាប់ផ្តើមពីតំបន់ Provence ទាំងអស់ ដែលជាកន្លែងបំផុសគំនិតពីធម្មជាតិ និងមានវត្ថុធាតុដើមពិត។ នៅក្នុងមន្ទីរពិសោធន៍ L'Occitane សារធាតុផ្សំសំខាន់ៗ ពីធម្មជាតិ ដូចជា ផ្កា Immortelle បានមកពីកោះ Corsica ជាដើម។ សារធាតុផ្សំទាំងនេះ ត្រូវបានក្រុមហ៊ុន L'Occitane ចាត់ទុកជា សម្បតិ្តធម្មជាតិ ដែលគេប្រើដើម្បីបង្កើតផលិតផលឯកទេសថែរក្សាស្បែកក្នុងពេលបន្ទាប់មក។


L’Occitane បានកសាង ម៉ាកយីហោ របស់ខ្លួន អោយក្លាយទៅជាផលិតផលថែរក្សាសម្រស់ដែលបានផ្សំចេញពីធម្មជាតិ នឹងគ្រឿងផ្សំដែលល្អដាច់គេ បានធ្វើអោយប្រជាជនទូទាំងពិភពលោកទទួលស្គាល់ថាវាពិតជាផលិតផលល្អដាច់គេពិតៗ ។
ទោះបីមានការកើនឡើងចំនួនហាង នៅជុំវិញពិភពលោកយ៉ាងណាក៏ដោយ ក៏ L'Occitane នៅតែរក្សាបាននូវគុណតម្លៃស្នូលរបស់ខ្លួនជានិច្ច។ លោក Andre Hoffmann ប្រធានក្រុមហ៊ុន L'Occitane អាស៊ីបូព៌ា បានមានប្រសាសន៍ថា៖ «ទោះបីជាយើងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនយើង L'Occitane នឹងនៅតែប្រកាន់ខ្ជាប់អត្តសញ្ញាណរបស់ខ្លួន ដើម្បីភាពត្រឹមត្រូវ វិចារណញ្ញាណ ការគោរព និងការកែលម្អជាបន្តបន្ទាប់»។

 

តម្លៃទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់សារធាតុផ្សំល្អៗ នៅក្នុងផលិតផល L'Occitane នីមួយៗ  អក្សរសម្រាប់មនុស្សពិការភ្នែកនៅលើផលិតផលទាំងអស់ អនុញ្ញាតឱ្យអតិថិជនដែលមើលមិនឃើញ ពេញចិត្តនឹងការប្រើប្រាស់ផលិតផល L'Occitane ការវេចខ្ចប់បែប eco-refill ដែលជួយការពារបរិស្ថាន និងការអភិវឌ្ឍផលិតផលជាបន្តបន្ទាប់ រួមបញ្ចូលគ្នាជាមួយបច្ចេកទេសបែបប្រពៃណី ដែលបង្កើតផលិតផលឱ្យទទួលបានពានរង្វាន់៕

женский журнал
cправочник лекарств
  • ក្រុមហ៊ុន
  • អំពីយើង
  • ទីតាំង
  • រូបភាព
  • ពត៌មាន
  • ពត៌មាន និងព្រឹត្តិការណ៍
  • ការងារ
  • ទំនាក់ទំនង
  • ទូរស័ព្ទ: 023 938 888
  • អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អគារវឌ្ឍនៈ ជាន់ទី៧

#៦៦ មហាវិថី ព្រះមុនីវង្ស

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា